គ្រូ Real Madrid ថា កីឡាករ២រូបអាចចាកចេញមុនទីផ្សារដោះដូរបិទទ្វារ
លោក Carlo Ancelotti បានបង្ហើបថា កីឡាករ២រូបអាចចាកចេញពី Real Madrid មុនការបិទទីផ្សារដោះដូររដូវក្តៅ នាថ្ងៃទី ០១ កញ្ញាខាងមុខ។
កីឡាករទាំង២រូបនោះគឺ Marco Asensio និង Dani Ceballos ដោយក្លិបបានបើកភ្លើងខៀវអោយចាកចេញ ហើយសម្រេចលើកីឡាករ ថាគិតចង់ដើរចេញឬនៅបន្តតែប៉ុណ្ណោះ។ ទោះយ៉ាងណា នេះក៏មានន័យថា ពេលវេលានិងឱកាសសម្រាប់កីឡាករអេស្ប៉ាញទាំងពីរ ក៏នឹងបាត់បង់ច្រើនដែរ។
សូមបញ្ជាក់ថា Marco Asensio និង Dani Ceballos សុទ្ធសឹងសេសសល់សុពលភាពកុងត្រាត្រឹមចុងខែមិថុនា ឆ្នាំ ២០២៣ ខណៈតំណែងលើទីលានរបស់ពួកគេក៏មានកីឡាករជាច្រើនកំពុងប្រកួតប្រជែង៕
អត្ថបទ ៖ F11