Man UTD បដិសេធសំណើ West Ham សុំទិញ Maguire ២០លានផោន
Manchester United បានច្រានចោលការដេញថ្លៃ២០លានផោនពី West Ham សម្រាប់ខ្សែការពារអង់គ្លេស Harry Maguire ។
អ្នកចាត់ការ West Ham United លោក David Moyes ចាប់អារម្មណ៍លើ Maguire ហើយមានថវិកាដើម្បីចំណាយបន្ទាប់ពីការលក់ខ្សែបម្រើអង់គ្លេស Declan Rice ក្នុងតម្លៃ ១០០ លានផោន។
អនាគតនៅ Old Trafford របស់ Maguire មានភាពមិនច្បាស់លាស់ បន្ទាប់ពីត្រូវបានដកពីតំណែងប្រធានក្រុមដោយអ្នកចាត់ការ Erik ten Hag កាលពីដើមខែនេះ។
United នឹងត្រៀមខ្លួនដើម្បីស្តាប់ការផ្តល់ជូនដែលត្រូវថ្លៃ ប្រសិនបើ Maguire បង្ហាញពីឆន្ទៈក្នុងការចាកចេញ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារកណ្តាលរូបនេះត្រូវបានគេជឿថាបច្ចុប្បន្នរកបាន២០ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Old Trafford ដែលនេះគឺច្រើនជាងអ្នករកបានខ្ពស់បំផុតនៅ West Ham៕