វីរបុរស Brighton លោក Bruno និយាយថា Lamptey ជាយុវជនដ៏អស្ចារ្យ
(BC-99)
វីរបុរសនិងជាអតីតកីឡាករក្រុម Brighton លោក Bruno ចង់ឃើញយុវកីឡាករ Tariq Lamptey បង្កើនសមត្ថភាពប្រកួតកាន់តែខ្លាំងរបស់គេនៅរដូវកាលថ្មីនេះ។
អតីតខ្សែការពាររូបនេះបានប្រាប់ The Argus ថា “យើងដឹងថាគាត់ល្អប៉ុណ្ណាក្នុងនាមជាកីឡាករមួយរូប យើងបានឃើញរួចមកហើយថាគាត់គឺជាក្មេងអស្ចារ្យម្នាក់។ ខ្ញុំពិតជាកោតសរសើរចំពោះចរិតរបស់គាត់ការអប់រំរបស់គាត់របៀបដែលគាត់បំពេញភារកិច្ច”។
Bruno ដែលបានបោះបង់អាជីពបាល់ទាត់របស់ខ្លួនកាលពីឆ្នាំ ២០១៩ មួយឆ្នាំមុននេះក៏បានក្រើនរម្លឹកដែរដល់គ្រូបង្វឹក Brighton លោក Potter ថាគួរតែផ្តល់ឱកាសអោយបានច្រើនដល់កីឡាករវ័យ១៩ឆ្នាំរូបនេះបង្ហាញខ្លួនអោយបានកាន់តែច្រើននៅឈុតធំរបស់ក្លឹប ព្រោះតែគេគឺកីឡាករដែលអាចជួយអោយក្លឹបមួយនេះទទួលបាននូវភាពរុងរឿងនាពេលអនាកត។
គួរបញ្ជាក់ដែរថា Tariq Lamptey គឺជាកីឡាករយុវជនថ្នាលរបស់ក្លឹបតោនខៀវ Chelsea ដែលក្លឹប Brighton បានទិញយកមកកាលពីខែមករាដើមឆ្នាំ ២០២០ កន្លងមកនេះ។