
ក្លិបភ្នំពេញក្រោន បានបញ្ចប់កុងត្រាជាមួយគ្រូបង្វឹក Leonardo Vitorino
ក្លឹបបាល់ទាត់ភ្នំពេញក្រោននិងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះដោយចាញ់ណាហ្គាវើល ៣ ទល់ ០ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានដឹកនាំក្រុមភ្នំពេញក្រោនក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន៧លើក (ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season មួយលើក) ដោយក្នុងនោះប្រកួតឈ្នះចំនួន២លើក និងប្រកួតចាញ់ចំនួន៥លើក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ក៏ដូចជាបង្វឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងក៏សូមជូនពរដល់លោក Leonardo Vitorino ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចនាពេលអនាគតខាងមុខ ៕
ប្រភព និង រូបភាព ៖ ក្លិបភ្នំពេញក្រោន