អូឡាំពិកតូក្យូ៖ ប្រទេសចិនបាននាំមុខអាមេរិក និង ជប៉ុនវិញហើយឈរលើកំពូលតារាងមេដាយច្រើនជាងគិតត្រឹមម៉ោង១១ថ្ងៃនេះ
ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន ប្រទេសធំៗរួមទាំងម្ចាស់ផ្ទះបានព្យាយាមប្រជែងវ៉ាគ្នាទៅវិញទៅមកតាមរយៈដណ្តើមយកមេដាយជូនជាតិ។
ព្រឹកមិញអាមេរិកនាំមុខ ដោយមានមេដាយច្រើនជាងគេ តែចូលដល់ថ្ងៃត្រង់ចិនក៏បាននាំអាមេរិកវិញម្តង។ ដោយក្នុងនោះ ប្រទេសចិនលេខ១ ដែលមានមេដាយសរុបចំនួន២៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៤ ប្រាក់៦ និងសំរឹទ្ធ៩ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដោយសរុបមេដាយចំនួន៣៦គ្រឿង ក្នុងនោះមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ និង លេខ៣គឺម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយសរុបបាន២២គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ ៥គ្រឿង៕