Ole អះអាងថា Man Utd អាចទិញកីឡាករបានច្រើនទៀតដោយមិនខុសបទបញ្ញត្តិ Premier League
(BC-99)
បិសាចក្រហមបានបញ្ចប់ការចុះហត្ថលេខារបស់ Jadon Sancho និង Tom Heaton ខណៈដែលកិច្ចព្រមព្រៀងមួយកំពុងតែដំណើរការជាមួយ Real Madrid សម្រាប់ខ្សែការពារ Raphael Varane រីឯលោក Ole Gunnar Solskjaer មានក្តីសង្ឃឹមថា Manchester United នឹងចុះហត្ថលេខាលើកីឡាករបន្ថែមទៀតនៅមុនពេលទីផ្សារដោះដូរកីឡាករបញ្ចប់
។
និយាយមុនការប្រកួតមិត្តភាពជាមួយ Brentford កាលពីថ្ងៃពុធម្សិលម៉ិញនេះលោក Solskjaer បាននិយាយថា៖ “មានកិច្ចព្រមព្រៀងខ្ចីកីឡាករថ្នាលរបស់យើងប៉ុន្មាននាក់ទៅកាន់ក្លិបដទៃទៀតខណៈដែលការសម្រេចនឹងត្រូវកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពួកគេត្រូវទៅដកស្រង់បទពិសោធន៍ជាមួយក្រុមអាជីពមុនពេលក្លាយជាកីឡាករដែលលេងនៅក្នុងការប្រកួតប្រជែងលំដាប់ខ្ពស់។ ខ្ញុំពិតជារំភើបដែលយើងបានចុះហត្ថលេខាយកកីឡាករល្អៗលំដាប់ពិភពលោកយកមកជួយក្រុមនៅមុនពេលបើករដូវកាលនេះ។ ជាការពិត Man Utd អាចទិញបានកីឡាករល្អៗច្រើនជាងនេះទៀតនៅរដូវក្តៅនេះ។ ខ្ញុំអាចនិយាយបានថាយើងនឹងចំណាយទុនច្រើនដោយមិនធ្វើឱ្យខុសពីការហាមឃាត់របស់ Premier League នោះទេ” ។
គួរបញ្ជាក់ថាខ្សែការពារបារាំងរបស់ក្លិប Real Madrid Raphael Varane ត្រូវបានរំពឹងថានឹងមានការប្រកាសជាផ្លូវការណ៍នៅឆាប់ៗនេះស្របពេលដែល Manchester United នៅមានព័ត៌មានទាក់ទងនិងការចចារយកកីឡាករផ្សេងទៀតដែលមានដូចជា Erling Haaland និង Kieran Trippier ជាដើម។