ដល់ Dortmund ភ្លាម Sancho assist ឱ្យមិត្តរួមក្រុមភ្លែត
Jadon Sancho assist បានមួយគ្រាប់ក្នុងការប្រកួតដំបូងគេរបស់គេសម្រាប់ Borussia Dortmund ក្រោយចេញពី Manchester United លើកិច្ចសន្យាខ្ចី។
ការរួមចំណែកនេះកើតឡើងក្នុងការប្រកួតដែល Dortmund ឈ្នះម្ចាស់ផ្ទះ Damstadt 98 ដោយលទ្ធផល០ទល់នឹង៣ ជំនួប Bundesliga នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។
តាមពិតទៅ Sancho ទើបទៅដល់ Dortmund កាលថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ និងជាវិលត្រលប់វិញ ក្រោយរូបគេផ្ទេរទៅ Man UTD កាលឆ្នាំ២០២១។
គេខកខានលេងឱ្យបិសាចក្រហមតាំងពីថ្ងៃទី២៦ ខែសីហា ក្រោយមិនត្រូវគ្នាជាមួយអ្នកចាត់ការ Erik ten Hag៕