
កីឡាករកូនថៃកាត់ដាណឺម៉ាកនឹងជួយ U23 ថៃនៅស៊ីហ្គេម
Jonathan Khemdee ដែលកំពុងលេងនៅលីគកំពូលដាណឺម៉ាក នឹងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម។
បច្ចុប្បន្នខ្សែការពាររូបនេះលេងនៅក្លិប OB និងទៅរួមថ្ងៃទី២៧ ខែមេសា ដោយថៃស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី, ឡាវ, កម្ពុជា និងសិង្ហបុរី។
កីឡាករកើតឆ្នាំ២០០២ ធំធាត់នៅអឺរ៉ុប និងហ្វឹកហាត់បាល់ទាត់តាំងពីក្មេង និងទទួលបានកិច្ចសន្យាលក្ខណៈអាជីពនៅក្លិប OB ក្នុងឆ្នាំ២០២១។
គេជាប់ជម្រើសជាតិ U23 ថៃ បាន៣ប្រកួតកន្លងមក៕