លក់ Haaland ចេញបានត្រឹមតែ ៦២នាទី Dortmund ប្រកាសខ្សែប្រយុទ្ធថ្មី
ក្លឹប Borussia Dortmund បានប្រកាសពីការនាំយកកីឡាករ Karim Adeyemi ជាអចិន្ត្រៃយ៍ ក្រោយពីការលក់Erling Haaland ទៅកាន់ Man City។
ការសម្រេចកិច្ចព្រមព្រៀងនេះរវាងក្លឹប Rb Salzburg ជាមួយ Borussia Dortmund និងKarim Adeyemi ត្រូវបានបញ្ចប់រួចរាល់ បន្ទាប់ពីការប្រកាសថា Haaland ត្រូវចាកចេញ បាន៦២នាទី វត្តមាន Adeyemi ក៏បានប្រកាសចូល BVB ដូចគ្នា។
យ៉ាងណាមិញក្រោយសម្រេចកិច្ចព្រមព្រៀង ក្លឹប RB Salzburg នឹងទទួលបានថ្លៃប្រហែល 38 លានអឺរ៉ូ បូកបន្ថែមប្រាក់ផ្សេងៗខណៈពេលដែល Adeyemi នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងជាមួយ។
សូមបញ្ចាក់ថា Adeyemi បានស៊ុតបញ្ចូលទីបាន 23 គ្រាប់នៅរដូវកាលនេះ ហើយគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យបំផុតម្នាក់នៅជុំវិញអឺរ៉ុប។ Adeyemi នឹងក្លាយជាកីឡាករទី៣របស់ Borussia Dortmund ដែលបាននាំចូលបន្ទាប់ពី Niklas Süle និង Nico Schlotterbeck៕
– The Nightmare