
រឿងរ៉ាវខ្លះៗពី លី មីហ្សាន កីឡាករលេងនៅបឹងកេតយូរជាងគេ
លី មីហ្សាន ជាកីឡាករតែម្នាក់គត់ដែលបានលេងនៅបឹងកេតចាប់តាំងពីក្រុមនេះឡើងកំពូលដំបូងក្នុងឆ្នាំ២០១២ រហូតដល់ដាច់រដូវកាល២០២២។
បងប្រុស បង្កើតរបស់លី វ៉ាហេទ បានចូលរួមជាមួយបឹងកេតតាំងពីមុនឆ្នាំ២០១២ និងបានរួមចំណែកជួយក្រុមមានប្រភពពីខេត្តកំពង់ចាមឈ្នះលីគកំពូលក្នុងឆ្នាំ២០១២ដដែលនោះ។
ក្នុងឆ្នាំ២០១៣ មីហ្សាន បានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ។ ៤ឆ្នាំក្រោយមក ពោលខែមករា ឆ្នាំ២០១៧ គេបានជាប់ជម្រើសជាតិក្រុមធំដែលជាពេលវេលាចុងក្រោយរបស់អតីតគ្រូបង្គោល Lee Tae-hoon។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មីហ្សាន មិនសូវបានលេងជាប់លាប់ទេ ដោយសារតែបញ្ហារបួស ហើយទីតាំងបម្រើកណ្ដាលរបស់គេក៏មានការប្រកួតប្រជែងច្រើនដែរ។
ថ្មីៗនេះគេបានចាកចេញពីកីឡដ្ឋាន Cambodia Airways ហើយ៕