Matteo Guendouzi និង Mason Mount ជាប់ក្នុងបញ្ជីឈ្មោះដណ្តើមពានរង្វាន់ Golden Boy ទាំង២០នាក់
(BC-99)
ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal គឺ Matteo Guendouzi, Mason Mount របស់ Chelsea និង Phil Foden របស់ក្រុម Manchester City បានជាប់ឈ្មោះក្នុងចំណោមកីឡការទាំង២០នាក់ក្នុងការដណ្តើពានរង្វាន់ប្រចាំឆ្នាំ Golden Boy 2019 ។
ខ្សែការពារកណ្តាលរបស់ក្រុម Juventus កីឡាករ Matthijs de Ligt ដែលបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អផ្តាច់គេ Golden Boy កាលពីឆ្នាំមុនពេលដែលគេនៅជាកូនក្រុម Ajax ក៏នៅតែជាប់ឈ្មោះមកដណ្តើមទៀតដែរនៅឆ្នាំនេះ។ នាពេលកន្លងមកក៏មានអ្នកដែលធ្លាប់ឈ្នះពានមួយនេះជាហូរហែររួចមកហើយដែរដូចជា Wayne Rooney, Raheem Sterling, Paul Pogba និង Anthony Martial ជាដើម។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលី Tuttosport ក្នុងឆ្នាំ ២០០៣ សម្រាប់តែកីឡាកដែលមានរអាយុក្រោម ២១ ឆ្នាំដែលកំពុងលេងនៅអឺរ៉ុបតែប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid បានក្លាយជាបេក្ខភាពប្រជែងយកពានរង្វាន់នៅឆ្នាំនេះបន្ទាប់ពីគេបានបញ្ចេញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍អោយ Benfica កាលពីរដូវកាលមុន។ ដោយឡែកអតីតខ្សែប្រយុទ្ធ Juventus Moise Kean របស់ក្រុម Everton ក៏បានក្លាយជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រ២០នាក់ចុងក្រោយនេះផងដែរ ខណៈដែលខ្សែបម្រើស្លាបរបស់អង់គ្លេស Jadon Sancho ក៏ត្រូវបានចុះក្នុងបញ្ជីដណ្តើមពានរង្វាន់ Golden Boy 2019។
គួរបញ្ជាក់ថាកីឡាករដែលឈ្នះពាននេះដំបូងគេគឺ Rafael van de Vaart នៅឆ្នាំ ២០០៣។ ខាងក្រោមនេះគឺជាកីឡាករវ័យក្មេងទាំង២០រូបដែលជាប់ឈ្មោះប្រជែងយកពានរង្វាន់ Golden Boy នៅឆ្នាំនេះ៖
- Matthijs de Ligt (ក្រុម Juventus, ជនជាតិហូឡង់)
- Alphonso Davies (ក្រុម Bayern Munich, ជនជាតិកាណាដា)
- Gianluigi Donnarumma (ក្រុម AC Milan, ជនជាតិអ៊ីតាលី)
- Ansu Fati (ក្រុម Barcelona, ជនជាតិអេស្ប៉ាញ)
- Phil Foden (ក្រុម Manchester City, ជនជាតិអង់គ្លេស)
- Matteo Guendouzi (ក្រុម Arsenal, ជនជាតិបារាំង)
- Erling Braut Haland (ក្រុម RB Salzburg, ជនជាតិណ័រវេយ៍)
- Kai Havertz (ក្រុម Bayer Leverkusen, ជនជាតិអាឡឺម៉ង់)
- Joao Felix (ក្រុម Atlético de Madrid, ជនជាតិព័រទុយហ្កាល់)
- Dejan Joveljic (ក្រុម Eintracht Frankfurt, ជនជាតិស៊ែប)
- Moise Kean (ក្រុម Everton, ជនជាតិអ៊ីតាលី)
- Kang-in Lee (ក្រុម Valencia CF, ជនជាតិកូរ៉េខាងត្បូង)
- Andrij Oleksijovyc (ក្រុម Valladolid, ជនជាតិអ៊ុយក្រែន)
- Donyell Malen (ក្រុម PSV Eindhoven, ជនជាតិហូឡង់)
- Mason Mount (ក្រុម Chelsea, ជនជាតិអង់គ្លេស)
- Rodrygo (ក្រុម Real Madrid, ជនជាតិប្រេស៊ីល)
- Jadon Sancho (ក្រុម Borussia Dortmund, ជនជាតិអង់គ្លេស)
- Ferran Torres (ក្រុមValencia CF, ជនជាតិអេស្ប៉ាញ)
- Vinicius Jr (ក្រុម Real Madrid, ជនជាតិប្រេស៊ីល)
- Nicolo Zaniolo (ក្រុម AS Roma, ជនជាតិអ៊ីតាលី)