វៀតណាម និង ថៃ ក្រសោបបានម្នាក់៣ពិន្ទុនៅថ្ងៃបើកឆាកពានរង្វាន់ AFF U22 Championship (មានវីដេអូ)
ក្រុមជម្រើសជាតិវៀតណាមទទួលបាន ៣ពិន្ទុមុនគេនៅក្នុងការប្រកួតបើកឆាកពាន AFF U22 LG Cup 2019 បន្ទាប់ពីបានយកឈ្នះហ្វីលីពីន ដោយលទ្ធផល២ទល់នឹង១។
នៅក្នុងជំនួបកាលពីម្សិលមិញ ក្រុមហ្វីលីពីនបាននាំមុខ ១គ្រាប់មុនតាមរយៈគ្រាប់បាល់របស់កីឡាករ Chabon Borlongan នៅនាទីទី ៥១ ប៉ុន្តែត្រូវបានកីឡាករវៀតណាម Tran Danh Trung វាយបកតាមស្មើវិញនៅនាទី៧៤ មុននឹងមិត្តរួមក្រុមរបស់ខ្លួន Le Minh Binh ទាត់បញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី៧៨ ដើម្បីទទួលជ័យជម្នះតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខណៈការប្រកួត១គូទៀត ថៃ ក៏ទទួលបាន៣ពិន្ទុដូចគ្នាផងដែរ ក្រោយពីយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើតនៅក្នុងការប្រកួតទី២នៃពូល A នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាមួយនឹងលទ្ធផល១ទល់នឹង០ ខណៈដែលទាត់បញ្ចូលទីដោយកីឡាករ Saringkan Promsupa នៅនាទីទី៤៧ ។