Sir Alex ថា សំណាងដែលមិនបានប៉ះ Liverpool ពេល Klopp ដឹកនាំ
អតីតអ្នកចាត់ការ Manchester United លោក Sir Alex Ferguson យល់ឃើញថា លោកពិតជាមានសំណាងល្អណាស់ដែលមិនបានជួបប្រកួតជាមួយ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp។
អតីតអ្នកចាត់ការបិសាចក្រហមថ្លែងបែបនេះ “៖ ខ្ញុំតែងតែទុកការប្រកួតរវាង Liverpool និង Man UTD ជាការប្រកួតប្រចាំរដូវកាល។ ក្លិបទាំង២ទទួលបានជោគជ័យជាងគេនៅអង់គ្លេស បើយើងប្រមូលចំនួនពានដែលក្រុមទាំង២ឈ្នះបូកចូលគ្នា។ ចង់ឈ្នះពាន យើងត្រូវតែឈ្នះ Liverpool។ មិនខុសអីពីកាលខ្ញុំនៅដឹកនាំ Aberdeen នៅស្កុតលែនទេ គឺយើងត្រូវតែឈ្នះ Celtic និង Rangers។ វាជាកម្លាំងជំរុញចិត្ត។”
គ្រូដឹកនាំ Man UTD ឈ្នះជើងឯក Premier League ១៣បន្ថែម “៖អំឡុងទសវត្សរ៍១៩៧០ គឺមានតែ Liverpool ហ្នឹងហើយដែលខ្លាំងជាងគេ។ ដើម្បីធ្វើបែបនេះបាន ខ្ញុំត្រូវតែប្រឹងខ្លួនឯង។ ទីបំផុតទៅ United បានធ្វើរឿងយ៉ាងអស្ចារ្យ។ ឥឡូវខ្ញុំចូលនិវត្តន៍ហើយ។ អរគុណព្រះជាម្ចាស់! ២រដូវកាលចុងក្រោយនេះ Liverpool ពិតជាអស្ចារ្យណាស់ ខ្ញុំតែងតែគោរពពួកគេ។”
ក្រោមការដឹកនាំពី Sir Alex Ferguson ពីចន្លោះឆ្នាំ១៩៨៦ដល់២០១៣ Man UTD ឈ្នះជើងឯក Premier League ១៣ដង និង UEFA Champions League ២ដង។ ការប៉ះគ្នាជាមួយ Liverpool ក៏ Man UTD បានលទ្ធផលល្អច្រើនជាងកាលណោះ។ ក្នុងចំណោម៦៥ប្រកួតពីគ្រប់កម្មវិធី Man UTD ឈ្នះ៣០ដង ស្មើ១៤ដង និងចាញ់២១ដង៕