ពហុកីឡដ្ឋានជាតិអូឡាំពិកប្ដូរស្មៅថ្មីហើយ
សារព័ត៌មានក្នុងស្រុកបានស្រង់សម្ដីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាថា បើតាមផែនការមេពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ CAMSOC និងដើម្បីសម្របទៅតាមស្តង់ដារផងនោះ ទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ នឹងត្រូវបានផ្លាស់ប្ដូរពីស្មៅសិប្បនិម្មិត ទៅស្មៅធម្មជាតិវិញ។
នេះជាការកែលម្អឡើងវិញ ចាប់តាំងពីពហុកីឡដ្ឋានជាតិប្ដូរពីស្មៅធម្មជាតិទៅស្មៅសិប្បនិម្មិត កាលឆ្នាំ២០១៥។
សម្រាប់ការលម្អនេះដែរក៏ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕