Ronaldinho នៅបង្ហាញថ្វីជើងដ៏អេមរបស់ខ្លួននៅតារាងបាល់ទះក្នុងពន្ធនាគារប៉ារ៉ាហ្គាយ (មានវីដេអូ)
អតីតខ្សែបម្រើប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយ។ គិតមកទល់ពេលនេះវីរបុរសបាល់ទាត់ក្រុមរហស្សនាមសាំបាត្រូវបានឃុំឃាំងដោយប្រឈមនឹងជាប់ពន្ធនាគាររយៈពេល៦ខែ។
ដោយឡែកកាលពីពេលថ្មីៗនេះ Ronaldinho ក៏ត្រូវបានគេថតបានក្នុងពេលកំពុងតែលេងបាល់ទះប្រើជើងជាមួយមិត្តដែលជាអ្នកទោសដូចគ្នា ដោយអតីតសមាជិក PSG, FC Barcelona និង AC Milan រូបនេះនៅតែមានសមត្ថភាពនិងបច្ចេកទេសល្អក្នុងការលេងបាល់នៅឡើយ។

Ronaldinho Play FootVolley in Paraguayan Prison
បើទោះបីជាមានឈ្មោះជាពិរុទ្ធជនក្តី Ronaldinho ដែលតែងតែមានមុខក្នុងការប្រកួតកីឡាបាល់ទាត់ជារឿយៗនៅក្នុងពន្ធនាគារនាប្រទេសប៉ារ៉ាហ្គាយ ដោយកាលពី២សប្ដាហ៍មុនគេបានចូលប្រកួតបាល់ទាត់ពាន់រង្វាន់មួយ ហើយព្រមទាំងជួយក្រុមលើកពានទៀតផង ទទួលបានរង្វាន់ជ្រូកអាំង១៦គីឡូក្រាមផងដែរ៕