
Arteta ថា ត្រូវរៀបចំក្រុមឡើងវិញ ក្រោយចាញ់ PSV
Arsenal បានប្រកួតចាញ់ PSV Eindhoven ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួត Europa League ជុំទី៥ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា។
មុនការប្រកួតនេះ ក្រុមកាំភ្លើងធំត្រូវការតែ១ពិន្ទុប៉ុណ្ណោះដើម្បីឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ គ្រាប់បាល់ពី Joey Veerman និងការតែតដោយ Luuk de Jong បានផ្ដល់ជ័យជម្នះដល់ក្រុមម្ចាស់ផ្ទះមកពីហូឡង់។
លោក Mikel Arteta អ្នកចាត់ការ Arsenal បានថ្លែងថា ពិតជាខកចិត្តខ្លាំង និងថា ការលេងមិនដល់កម្រិតរបស់ខ្លួន ហើយការប្រកួតនៅអឺរ៉ុបក៏មិនមែនជាការងាយស្រួលដែរ។ លោកឃើញកូនក្រុមមានការហត់នឿយក្នុងការដេញបាល់។ វាបានបញ្ចប់ជ័យជម្នះរយៈពេលវែង ដូច្នេះត្រូវការរៀបចំឡើងវិញ។
ប្រកួតចុងក្រោយ Arsenal ត្រូវឈ្នះ Zurich ដើម្បីធានាកៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ ប្រសិនបើចាញ់ ហើយ PSV ឈ្នះ Bodo/Glimt នោះ ក្រុមកាំភ្លើងធំត្រូវប្រកួត២ជើងទៀតជាមួយក្រុមលេខ៣មកពី UEFA Champions League៕