ផ្លូវការ! Antoine Griezmann ប្រកាសថា រូបគេនឹងចាកចេញពីក្លិប Atletico Madrid
បើយោងតាមការបង្ហោះតាមការបង្ហោះវីដេអូតាមគណនីយ Twitter ផ្ទាល់ខ្លួនរបស់ Antoine Griezmann កីឡាកររូបនេះបានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លឹប Atletico Madrid ជាផ្លូវការហើយ។តារាឆ្នើមរបស់បារាំងរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំកាលពីរដូវក្តៅមុន ប៉ុន្តែឥឡូវនេះរូបគេបាននិយាយថាពេលវេលារបស់គេជាមួយនឹងក្លិបនេះនឹងបញ្ចប់ បន្ទាប់ពីការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Levante។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅក្នុងវីដេអូនោះ Griezmann បាននិយាយថា”វាជារយៈពេល៥ឆ្នាំដែលមិនគួរឱ្យជឿ ខ្ញុំអរគុណខ្លាំងណាស់សម្រាប់អ្វីៗគ្រប់យ៉ាង ខ្ញុំចង់ប្រាប់អ្នកថាខ្ញុំបានធ្វើការសំរេចចិត្តចាកចេញ ដើម្បីប្រឈមនឹងរឿងថ្មីៗរួមជាមួយនិងការប្រកួតថ្មីៗជាច្រើនទៀត ជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់ដែលតែងតែគាំទ្រមកលើរូបខ្ញុំ”៕