
Salah និង Mane ស៊ុតម្នាក់១គ្រាប់ឲ្យ Liverpool វាយបកយកឈ្នះ Man City ២-១ ក្នុងពាន ICC (មានវីដេអូហាយឡាយ)
ក្រុមហង្សក្រហម Liverpool បានវាយបកយកឈ្នះក្រុមមេឃខៀវ Manchester City ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតពានរង្វាន់ មិត្តភាព Internaitonal Champions Cup 2018 កាលពីព្រឹកមិញ ។
ក្នុងការប្រកួត៤៥នាទីដំបូងនាទឹកដីសហរដ្ឋអាមេរិក ក្រុមខ្លាំងទាំង២មកពីប្រទេសអង់គ្លេសមិនអាចរកគ្រាប់បាល់ទម្លុះសំណាញ់ទីគ្នាបានឡើយ លុះចូលដល់វគ្គទី២ខ្សែបម្រើ Leroy Sane អាចរកគ្រាប់បាល់នាំមុខបានមុនឲ្យក្រុមលោក Pep Guardiola នៅនាទីទី៥៧ ប៉ុន្តែខ្សែបម្រើប្រយុទ្ធ Mohamed Salah ស៊ុតតាមស្មើមកវិញនៅនាទីទី៦៣ មុនពេលដែល Sadio Mane បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងឲ្យក្រុមលោក Jurgen Klopp តែម្តង។
Liverpool នឹងបន្តទៅជួបជាមួយ Manchester United នៅថ្ងៃទី២៩ ខាងមុខនេះ ខណៈ Manchester City ត្រូវប៉ះជាមួយ Bayern Munich ជាបន្តទៀត។
ដោយឡែក ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ២ទល់នឹង០ ហើយក្រុមមាន់ក្នាយមាស Tottenham Hotspur វិញបានបំបាក់ក្រុមចចក AS Roma ៤ទល់នឹង១។
ទស្សនាវីដេអូហាយឡាយ៖