ឡុង សុវណ្ណឌឿន ខកខានប្រកួតម៉ារ៉ាតុននៅ Top King នាពេលខាងមុខនេះ
ការចេញទៅប្រកួតលើកទីពីររបស់កីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន នៅព្រឹត្តិការណ៍ TOPKING WORLD SERIES នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ នេះលក្ខណៈម៉ារ៉ាតុនត្រូវពន្យាពេលការប្រកួត ហើយដោយមិនទាន់កំណត់ថ្ងៃប្រកួតច្បាស់លាស់នៅឡើយទេ ។
តាមការបញ្ជាក់របស់ សុវណ្ណឌឿន ផ្ទាល់ថា៖ ការប្រកួតនោះត្រូវបានលើកពេលវេលាប្រកួតហើយ ដែលអាចធ្វើឡើងក្នុងប្រទេសកាណាដា រឺ ប្រទេសណាមួយដែលគេមិនទាន់ប្រាប់ច្បាស់នៅឡើយទេ ។ តាមតារាងនៃការប្រកួតកូនសិស្សរបស់លោក ឡុង សាលវ័ន្ត ត្រូវប្រកួតលក្ខណៈម៉ារ៉ាតុន ប្រភេទទម្ងន់ ៧០ គីឡូក្រាមដែលត្រូវប៉ះបេក្ខភាពកីឡាកររបស់ប្រទេស ស្វីស ៕ អត្ថបទ៖ ជោគជ័យ