អាត អូនតូច និងកីឡាករយុវជនបាទី៥នាក់បានចូលរួមជាមួយក្លិបបាល់ទាត់វិសាខា
សន្និសីទសារព័ត៍មានស្ដីពីការរំសាយកីឡាករចំនួន ១៦នាក់ នៃសាលាកីឡាបាល់ទាត់ជាតិបាទីឆ្នាំ២០១៨ នៅថ្ងៃទី ១៦ ខែតុលា នេះបានបង្ហាញថាខ្សែបម្រើ អាត អូនតូច បានទៅ ចូលរួមជាមួយក្លិបបាល់ទាត់វិសាខា រួមជាមួយកីឡាករ៥នាក់ផ្សេងទៀត ។
ទោះបីមិនបានចូលរួមក្នុងថ្ងៃប្រកាសដោយសារទើបវិលមកពីប្រទេសជប៉ុន និងបានទៅលេង ស្រុកកំណើត ប៉ុន្តែក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អាត អូនតូច ដែលជាកីឡាករមានការ ចាប់អារម្មណ៍ពីអ្នកគាំទ្រតាំងពីវ័យក្មេងមកនោះបានចូលរួមជាមួយក្លិប វិសាខា ហើយ ។ ចំណែកកីឡាករ៥នាក់ផ្សេងទៀតរួមមាន កីឡាករ ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាវ, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ ។
គួរបញ្ជាក់ថា កីឡាករចំនួន ១៦នាក់ នៃសាលាកីឡាបាល់ទាត់ជាតិបាទី បានរួមរស់ជាមួយសាលាបាល់ទាត់ជាតិបាទីក្នុងឆ្នាំ២០១៤ និង ២០១៦ បានចប់កិច្ចសន្យាជាមួយមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ សហព័ន្ធបានប្រកាសរំសាយពួកគេ ហើយផ្ដល់ឱកាសឲ្យពួកគេ ជ្រើសរើសក្លឹប ផ្សេងៗ បាន ៕ អត្ថបទ៖ ជោគជ័យ