
Cancelo ច្រានចោលរឿងឈ្លោះគ្នាជាមួយ Pep
ខ្សែការពារ Joao Cancelo បានទទូចថា ការផ្ទេរទៅ Bayern Munich មិនមែនជាការលាចុងក្រោយទៅអ្នកគាំទ្រ Man City ទេ។
កីឡាករជម្រើសជាតិព័រទុយហ្គាល់បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា “៖ខ្ញុំមិនមានពេលលេងច្រើនទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ វាជាផ្នែកមួយការសម្រេចចិត្តរបស់ខ្ញុំ។ មិនមានជាប់ទាក់ទងនឹងទំនាក់ទំនងរបស់ខ្ញុំជាមួយ Pep ទេ។”
នៅល្ងាចថ្ងៃទី៣១ ខែមករា Man City បានប្រកាសថា Cancelo នឹងផ្លាស់ទៅ Bayern ក្នុងកិច្ចសន្យាខ្ចីរហូតដល់ចប់រដូវកាលនេះ។ ម្ចាស់ជើងឯក Bundesliga ដែលកំពុងគ្រងតំណែងកំពូលតារាងមានជម្រើសក្នុងការទិញកីឡាកររូបនេះក្នុងតម្លៃ៧៩លានអឺរ៉ូនៅចុងបញ្ចប់នៃរដូវកាលនេះ៕