ក្លឹបនៅក្របខណ្ឌប្រទេសទួរគីចំនួន២ ប្រជែងគ្នាចង់បាន Juan Mata
ក្លឹបបាល់នៅលីគកំពូលរបស់ប្រទេសទួរគី Fenerbahce និង Galatasaray កំពុងតែប្រជែងគ្នាដណ្តើមយកកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United Juan Mata នេះបើយោងតាមការចុះផ្សាយរបស់ The Sun។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់កុងត្រាតែពីរបីសប្តាហ៍ទៀតនៅលើទឹកដី Old Trafford ប៉ុណ្ណោះ ខណៈដែលរូបគេមិនទាន់ធ្វើការសម្រេចចិត្តលើអនាគតរបស់គេនៅឡើយទេ។ ជាមួយគ្នានោះក្លិបបិសាចក្រហម Manchester United បានផ្តល់កិច្ចសន្យារយៈពេល១ ឆ្នាំថ្មីដល់កីឡាករវ័យ ៣១ ឆ្នាំរូបនេះប៉ុន្តែ Mata កំពុងពិចារណាលើជម្រើសមួយនេះ។ ដោយឡែក Barcelona ក៏បានសម្តែងការចាប់អារម្មណ៍លើការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Valencia ផងដែរប្រសិនបើផ្ទេរដោយឥតគិតថ្លៃ ប៉ុន្តែក្លឹបនៅទួរគីទាំង២នេះ កំពុងតែតាមចង់បាន Mata ស្អិតជាងគេ ៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$