ប្រពន្ធ Mahrez ភ្ញាក់ផ្អើលពេលប្ដីខ្លួនទៅប្រកបអាជីពនៅអារ៉ាប៊ីសាអ៊ូឌីត
តារាម៉ូដែល Taylor Ward បានបង្ហើបថានាងមានការភ្ញាក់ផ្អើលនៅពេលដែល Riyad Mahrez ចាកចេញពី Man City ទៅលេងនៅ Al Ahli ។
Taylor បានរំឭកថាស្រឡាំងកាំងដោយការថ្លែងរបស់ Mahrez។ ភរិយារបស់ Mahrez បានបង្ហើបថា “មុនពេលការផ្ទេរ បានកើតឡើង យើងទាំងពីរមានគម្រោងស្នាក់នៅ Man City ពីរបីឆ្នាំទៀត។”
យ៉ាងណាមិញ បន្ទាប់ពីស្វាមីរបស់នាងបានប្រាប់នាងថា “វាជាផ្នែកមួយនៃបាល់ទាត់” Taylor មានការភ័យខ្លាចថានាងអាចត្រូវបាន “បោះបង់ចោលនៅផ្ទះរបស់នាងក្នុងប្រទេសអង់គ្លេស” ដោយសារតែស្វាមីរបស់នាងត្រូវទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត។
តារាម៉ូដែលជនជាតិអង់គ្លេសរូបនេះបានរៀបរាប់ថា៖ «ខ្ញុំស្រក់ទឹកភ្នែកពេលបានដឹងព័ត៌មាន។ “វាកើតឡើងលឿនណាស់ អ្នកមិនមានពេលមួយនាទីដើម្បីនិយាយលាអ្នកទាំងអស់គ្នាទេ”។