Klinsmann នឹងបានសំណង៥លានដុល្លារ បើកូរ៉េខាងត្បូងដកពីតំណែង
ក្នុងករណីត្រូវសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងបណ្ដេញចេញ គ្រូបង្គោល Jurgen Klinsmann នឹងទទួលបានប្រាក់សំណងរហូតដល់ ៥លានដុល្លារអាមេរិក។
សារព័ត៌មាន Yonhap បានរាយការណ៍ថាសហព័ន្ធកីឡាបាល់ទាត់កូរ៉េទើបតែបានជួបប្រជុំរវាងនាយកបច្ចេកទេស Hwangbo Kwan និងប្រធានគណៈកម្មាធិការក្រុមជម្រើសជាតិលោក Michael Muller ដើម្បីវាយតម្លៃលទ្ធផលក្រុមម្ចាស់ផ្ទះនៅ Asian Cup 2023 ដែលក្រុមលោក Klinsmann ធ្លាក់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ បញ្ហាសំខាន់បំផុតនោះគឺថាតើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នឹងត្រូវបណ្ដេញចេញឬអត់។
អាស្រ័យហេតុនេះ អនាគតរបស់គ្រូបង្វឹក Klinsmann នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កូរ៉េបណ្តេញគ្រូបង្វឹកនេះចេញ ពួកគេត្រូវតែផ្តល់សំណងដល់ទៅ៥លានដុល្លារ ដែលជាចំនួនដ៏ច្រើនសម្រាប់វេទិកាបាល់ទាត់អាស៊ី៕