បានធ្វើប្រធានក្រុមមិនបានប៉ុន្មានផង Reece James ត្រូវអវត្តមានដោយសាររបួស
Reece James ត្រូវអវត្តមាន៣ទៅ៤សប្ដាហ៍ ក្រោយមានបញ្ហារបួសសរសៃជង្គង់អំឡុងការហ្វឹកហាត់សប្ដាហ៍នេះ។ នេះបើតាមការឱ្យដឹងពីលោក Mauricio Pochettino អ្នកចាត់ការ Chelsea។
ខ្សែការពារវ័យ២៣ឆ្នាំកំពុងទទួលការធ្វើនីតិសម្បទា និងការវាយតម្លៃពីក្រុមការងារពេទ្យ។
James បានចូលលេង១១នាក់ដំបូងពេលស្មើ Liverpool កាលថ្ងៃអាទិត្យ ដែលប្រកួតនោះគេត្រូវបានប្ដូរចេញក្នុងនាទី៧៧៕