អាជ្ញាកណ្ដាលស្រីម្នាក់ត្រូវកីឡាករយាយីឲ្យរងរបួស
កីឡាករបាល់ទាត់បុរសម្នាក់បានបង្ហាញអារម្មណ៍ក្រេវក្រោធ និងរត់ទៅបុកអាជ្ញាកណ្ដាលស្រីម្នាក់ ក្រោយមិត្តរួមក្រុមរបស់គេទទួលបានកាតលឿង។
៊
ហេតុការណ៍នេះកើតឡើងក្នុងការប្រកួតលីគទី៣អាហ្សង់ទីនរវាងក្លិប Garmense និង Deportivo Independcia កាលថ្ងៃទី៣១ ខែកក្កដា។ នាពេលនោះ អាជ្ញាកណ្ដាល Magali Cortadi បានផ្ដល់កាតលឿងដល់កីឡាករម្នាក់របស់ Garmense។ ដោយមិនអាចទទួលយកបាន Cristian Tirone បានរត់ទៅអុកអាជ្ញាកណ្ដាលស្រីនោះ។
អាជ្ញាកណ្ដាលស្រីក៏បានដួលលើទីលាន និងរងរបួសជើង។ ជំនួយការអាជ្ញាកណ្ដាល២រូបទៅជួយមិនទាន់ពេលទេ ដោយអាចបានត្រឹមរារាំងកីឡាករបង្កហេតុមិនឲ្យយាយីបន្ថែមទៀត។ នាពេលនោះ កងកម្លាំងសន្តិសុខក៏បានចូលធ្វើអន្តរាគមន៍ផងដែរ៕