ខ្សែបម្រើ Leicester City ទិញសុនខប្រយុទ្ធ២ក្បាលតម្លៃ៦ម៉ឺនដុល្លារដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន
ខ្សែបម្រើ Hamza Choudhury របស់ Leicester City បានចំណាយលុយក្នុងទិញសត្វសុនខពីរក្បាលដែលមានតម្លៃរហូតទៅដល់ជាង៦ម៉ឺនដុល្លារ។
សត្វសុនខទាំងពីរក្បាលខាងលើនេះ ជាប្រភេទសត្វសុនខប្រយុទ្ធដែលយកមកសម្រាប់តែការពារម្ចាស់ ដោយសត្វសុនខទាំងនេះត្រូវបានគេស្គាល់ថា ប្រភេទសត្វសុនខដែលទទួលបានការហ្វឹកហាត់ខ្ពស់ពីប៉ូលីសឬក៏ទាហាន។
មូលដហេតុដែលធ្វើឱ្យសមាជិកក្រុមកញ្រ្ជោងខៀវខាងលើនេះធ្វើការចំណាយលុយក្នុងការទិញសត្វសុនខប្រយុទ្ធទាំងអស់នេះ គឺក្រោយពេលដែលខ្សែបម្រើ Dele Alli ត្រូវបានចោរប្លន់ក្នុងពេលថ្មីៗនេះផងដែរ៕