គ្រូ Chelsea ទទូចថា ក្រុមរបស់ខ្លួនត្រូវការកីឡាករថ្មីបន្ថែមទៀត
លោក Thomas Tuchel គ្រូបង្វឹក Chelsea បានទទូចថា ក្រុមរបស់ខ្លួនត្រូវការកីឡាករថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ខណៈដែលពេលវេលានៃទីផ្សារដោះដូរសល់ ៨ថ្ងៃទៀត។
ចាប់ផ្តើម Premier League រដូវកាលថ្មីត្រឹមតែ៣ប្រកួត Chelsea បានទទួលលទ្ធផលឈ្នះ Everton ស្មើជាមួយ Tottenham Hotspur និងចាញ់ Leeds United។
យ៉ាងណា លោក Tuchel ថា ក្រុមកំពុងមានភាពខ្វះខាត។ Chelsea ជួបបញ្ហាកីឡាករដោយសារឥទ្ធិពលទណ្ឌកម្មរបស់អតីតម្ចាស់ក្លិបលោក Roman Abramovich បណ្តាលឱ្យកីឡាករសំខាន់ៗដូចជាខ្សែការពារ Antonio Rudiger និង Andreas Christensen ត្រូវចាកចេញក្រោយផុតកុងត្រា។ ទោះនាំចូលខ្សែការពារថ្មី Kalidou Koulibaly ក្តី តែតំបន់ការពារ Chelsea នៅតែមានភាពខ្សោយជាងរដូវកាលមុន។
-F11