ក្រុមចាស់របស់ CR7 ឈ្នះជើងឯកលីគកំពូលលើកដំបូងចាប់តាំងពីឆ្នាំ២០០២
Sporting Lisbon បានឈ្នះតំណែងជើងឯកក្របខណ្ឌកំពូលព័រទុយហ្គាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២ ក្រោយទទួលបានជ័យជម្នះ១ទល់នឹង០លើ Boavista។
គ្រាប់បាល់ពី Paulinho បានផ្ដល់៣ពិន្ទុពេញដល់ក្រុមម្ចាស់ផ្ទះដែលមិនទាន់ចាញ់សោះ និងបាននាំមុខក្រុមលេខ២ FC Porto ៨ពិន្ទុ ទាំងការប្រកួតនៅសល់២លើកទៀត។
លទ្ធផលនេះមានន័យថា ពួកគេក៏បានបញ្ឈប់ការគ្រប់គ្រងជើងឯកពីសំណាក់ FC Porto និង Benfica ក្នុងរយៈពេល១៩ឆ្នាំចុងក្រោយនៅព័រទុយហ្គាល់។
អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមអបអរអតីតក្រុមរបស់ Cristiano Ronaldo ដែលបានឈរកំពូលតារាងតាំងពីដើមខែវិច្ឆិការហូតមក។ ពួកគេបានឈ្នះជើងឯក League Cup កាលពីខែមករា ឆ្នាំ២០២១ដែរ។
ការឈ្នះតំណែងជើងឯកកំពូលនេះកើតឡើង៣ឆ្នាំក្រោយពីអ្នកគាំទ្រមួយក្រុមបាននាំគ្នាវាយប្រហារកីឡាករ និងក្រុមការងារ Sporting Lisbon នៅកន្លែងហ្វឹកហាត់កាល៣ឆ្នាំមុន៕