
ចប់! Floyd Mayweather បដិសេធរឿងប្រកួតជាមួយអ្នកប្រដាល់ជប៉ុន Tenshin Nasukawa
Floyd Mayweather បាននិយាយថា គេមិនទាន់យល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa នៅឡើយទេ ហើយគេក៏មិនដែលឮឈ្មោះអ្នកប្រដាល់ជប៉ុនដែរពីមុនមក ទើបតែដឹងក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ កីឡាករវ័យ៤១ឆ្នាំ ត្រូវរាយការណ៍ថាបានយល់ព្រមប្រកួតជាមួយ Nasukawa នៅប្រទេសជប៉ុន នាថ្ងៃទី៣១ខែធ្នូ។
អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិកថ្លែងថា “គេគ្រាន់តែត្រូវបានស្នើអោយប្រកួតមួយដែលមិនផ្សាយតាមទូរទស្សន៍ សម្រាប់ទស្សនិកជនជាអភិជនប៉ុណ្ណោះ។ គេថាគេពិតជាភ្ញាក់ផ្អើលព្រោះការរៀបចំដែលត្រូវបានធ្វើឡើងដោយគ្មានការដឹងឬយល់ព្រមនេះ។ គេចង់បញ្ជាក់ថា គេមិនដែលបានយល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa ទេ។”
Mayweather បានបង្កើនកំណត់ត្រាប្រកួតឈ្នះទាំង៥០ដងកាលពីខែសីហាឆ្នាំ២០១៧ ក្រោយពេលគេផ្ដួលកីឡាករគុនចម្រុះ Conor McGregor ហើយទទួលបានចំណូល៣០០លានដុល្លារ។ រីឯអ្នកប្រដាល់ជប៉ុន Tenshin Nasukawa ធ្លាប់ប្រដាល់ឈ្នះ២៧ដងមិនដែលចាញ់ រីឯកីឡាគុនចម្រុះវិញ គេឈ្នះ៤ដងមិនដែលចាញ់ដូចគ្នា៕