អ្នកស្រីអាជ្ញាកណ្ដាលដំបូងគេនឹងកាត់សេចក្ដីពានSuper Cup រវាង Liverpool និង Chelsea
Stéphanie Frappart នឹងក្លាយជាស្ត្រីដំបូងគេដែលធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតរបស់បុរសដ៏ធំនៅអឺរ៉ុប សម្រាប់ពាន Super Cup រវាង Liverpool និង Chelsea នៅអ៊ីស្តាល់ប៊ុល នៅថ្ងៃទី១៤ ខែសីហា។
អ្នកស្រីអាជ្ញាកណ្ដាលវ័យ៣៥ឆ្នាំសញ្ជាតិបារាំងនឹងអមដោយជំនួយការជាស្រ្តី២នាក់ទៀត នៅលើទីលានកីឡដ្ឋាន Besiktas Park ប៉ុន្តែអ្នកស្រីអាជ្ញាកណ្ដាលទាំង៣នាក់នឹងគាំទ្រដោយមន្រ្តីទី៤ និង មន្ត្រី VAR សុទ្ធសឹងតែជាបុរស។