តាមពិតអ្នកផ្ដើមគំនិតមានកីឡាករបាល់ទាត់ចូលសញ្ជាតិ គឺលោក Honda
លោក ភា សុភ័ក្ត្រា បានសរសេរលើ Facebook របស់ខ្លួនថា “៖ ជជែកជាមួយអ្នកផ្ដើមគំនិតយកកីឡាករបរទេសចូលសញ្ជាតិ។” ហើយក្នុងរូបនោះមានលោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
បើតាមការបង្ហោះនេះ យើងអាចនិយាយបានថា អតីតខ្សែបម្រើជម្រើសជាតិជប៉ុន គឺជាអ្នកផ្ដួចផ្ដើមឱ្យមានការចូលសញ្ជាតិខ្មែរពីកីឡាករបរទេស និងឈានទៅជាប់ជម្រើសជាតិកម្ពុជា។
តែយ៉ាងណា ការផ្ដួចផ្ដើមនាពេលនោះមិនទាន់ត្រូវបានអនុវត្តក្នុងរជ្ជកាលរបស់លោក Honda ទេ តែបានចេញជារូបរាងក្នុងយុគលោក Felix Dalmas។ កីឡាករទី១ គឺ Yudai Ogawa ជនជាតិជប៉ុន៕