Ndombele បានរម្លឹក Spurs ថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញ
(BC-99)
ខ្សែបម្រើ Tanguy Ndombele របស់ក្រុម Tottenham មិនបានលាក់បាំងពីបំណងពិតរបស់ខ្លួនក្នុងការចាកចេញពីក្លិបនៅខែនេះឡើយ។
សារព័ត៌មាននារាជធានី London មួយបានលាតត្រដាងថា Ndombele នាពេលឥឡូវនេះបានទទួលយកនូវវិធីដោះស្រាយបញ្ហាដែលជាការ “បើកចំហក្នុងការចាកចេញ” ប៉ុន្តែ Spurs អាចនឹងពិបាកស្វែងរកអ្នកទិញមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅដើមខែកញ្ញានេះ។
កីឡាករសញ្ជាតិបារាំងរូបនេះមិនបានបង្ហាញមុខក្នុងការប្រកួតមុនបើករដូវកាលណាមួយឡើយរបស់ Spurs។ ទោះបីជាគេមានភាពរឹងមាំមិនមានបញ្ហារបួសក៏ដោយចុះក៏គេត្រូវបានផាត់ចេញពីបញ្ជីឈ្មោះនៅក្នុងការប្រកួតទល់នឹង Manchester City កាលពីសប្តាហ៍មុនដែរ។
ការបង្ហាញខ្លួនចុងក្រោយរបស់ Ndombele បានកើតឡើងនៅរដូវកាលមុននៅពេលដែលក្រុម Spurs បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa ២-១ នៅថ្ងៃទី ១៩ ខែឧសភា។ ក្រោយពីមិនបានបង្ហាញខ្លួនប្រកួតក្រោមការដឹកនាំដោយលោក Nuno រួចមក Ndombele បាននិយាយផងដែរថាខ្លួនបានត្រៀមខ្លួនក្នុងការចាកចេញរួចជាស្រេចហើយបើមានក្លិបណាដែលចង់បានរូបគេនៅខែនេះរិតតែល្អ។