Rooney ឈប់ធ្វើគ្រូ DC United ហើយ
លោក Wayne Rooney បានចាកចេញពីតួនាទីគ្រូបង្គោល DC United នៃក្របខណ្ឌ Major League Soccer បន្ទាប់ពីខកខានក្នុងការឆ្លងទៅវគ្គ play-off ឈានទៅយកជើងឯក។
Top Scorer របស់ Manchester United បានចូលកាន់តួនាទីក្នុងក្រុមមានមូលដ្ឋាននៅក្រុង Washington កាលខែកក្កដា ឆ្នាំ ២០២២។
លោកបានចំណាយពេល១៨ខែនៅក្លិបនេះក្នុងនាមជាកីឡាករ មុនចូលរួមជាមួយ Derby ក្នុងនាមជាកីឡាករផង គ្រូបង្វឹកផងក្នុងខែមករា ឆ្នាំ 2020។
DC United បានខកខានការប្រកួតវគ្គ Play-off ៤ឆ្នាំជាប់ៗគ្នា បើទោះបីជាឈ្នះ ២-០ លើ New York City នៅថ្ងៃសៅរ៍៕