ប្រធានក្លឹប Man City រកបានបេក្ខភាព២រូបត្រៀមជំនួសពេល Pep Guardiola ចាកចេញ
គ្រូបង្វឹក Pep Guardiola គិតមកទល់ពេលនេះនៅមិនទាន់ចុះកុងត្រាថ្មីជាមួយ Manchester City នៅឡើយទេ ស្របពេលដែលកិច្ចសន្យាចាស់នឹងអស់សុពលភាពក្នុងពេលឆាប់ៗខាងមុខនេះ។
នេះគឺជាឆ្នាំទី៥របស់បុរសជនជាតិអេស្ប៉ាញខាងលើនេះជាមួយក្រុមរបស់មហាសេដ្ឋីអារ៉ាប់ ខណៈរដូវកាលនេះអាចជាការដឹកនាំចុងក្រោយរបស់ខ្លួនផងដែរនៅទឹកដីអង់គ្លេស។
យ៉ាងណាក្តីយោងតាមសារព័ត៌មាននៅអង់គ្លេសបានចុះផ្សាយថា ម្ចាស់ក្លឹប Man City បានសម្លឹងឃើញបេក្ខភាព២រូបដែលអ្នកសាកសមក្នុងការជំនួសកៅអី Pep Guardiola នាពេលខាងមុខនោះគឺ គ្រូបង្វឹក Julian Nagelsmann របស់ RB Leipzig និងលោក Mauricio Pochettino អតីតគ្រូបង្វឹក Tottenham Hotspurs។
គួររំលឹកថា កាលពីឆ្នាំ២០១៨ គ្រូបង្វឹក Pep Guardiola បានសម្រេចបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយ Manchester City រហូតដល់ឆ្នាំ២០២១។