Man City ជឿជាក់ថាអាចទាក់ទាញ Haaland និង Sancho បាន
(BC-99)
ក្រុម Manchester City បានក្លាយជាក្រុមកំពូលថ្មីមួយទៀតដែលកំពុងតាមប្រមាញ់យកខ្សែប្រយុទ្ធក្រុម Borussia Dortmund – Erling Haaland ។
Man City កំពុងតែរកទិញខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះខណៈដែលពួកគេចង់បានកីឡាករដែលអាចលេងឱ្យក្លិបក្នុងរយៈពេលវែងនិងជាអ្នកស៊ុតបាល់បញ្ចូលទីយកមកជំនួសកីឡាករ Sergio Aguero ដែលមានអាយុ ៣២ ឆ្នាំហើយនោះ។
ដោយសំអាងទៅលើលោក Alf Inge ដែលជាឪពុកបង្កើតរបស់ Haaland ធ្លាប់ជាកីឡាកររបស់ Manchester City ផងនោះទើបក្លិបដែលកំពុងកាន់កាប់ដោយមហាសេដ្ឋីលំដាប់កំពូលពិភពលោកមួយនេះមានការជឿជាក់ក្នុងការទិញយកកីឡាករវ័យ២០ឆ្នាំដែលត្រូវផុតកុងត្រាជាមួយ Dortmund នៅរដូវក្តៅឆ្នាំ ២០២២ នេះបាននៅដើមរដូវកាលក្រោយនេះតែម្តង។
សារព័ត៌មាន The Sun បាននិយាយថា City ក៏មានអត្ថិភាពប្រហាក់ប្រហែល ១៥ ភាគរយផងដែរប្រសិនបើពួគេមានចំណាប់អារម្មណ៍ថែមទៀតលើខ្សែបំរើស្លាប Jadon Sancho ។ ក្លិបអ្នកមានមួយនេះក៏ទំនងជាហ៊ានចាយលុយរត់ការជាង ១៥ លានផោនឱ្យក្លឹបអាឡឺម៉ង់ដែលបានកាត់ថ្លៃកីឡាករអង់គ្លេសរូបនេះចំនួន ១២០ លានផោនផងដែរ។