Jose Mourinho កំណត់គោលដៅឈ្នះពានរង្វាន់ Premier League ជាលើកដំបូងជាមួយ Spurs
គ្រូបង្វឹក Jose Mourinho បានកំណត់គោលដៅក្នុងការឈ្នះពានរង្វាន់ Premier League លើកទី៤ក្នុងអាជីពរបស់ខ្លួន ហើយជាលើកដំបូងបង្អស់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspurs។
បុរសរហស្សនាម The Special One បន្ថែមថា៖ “ខ្ញុំធ្លាប់បានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស៣សម័យទៅហើយ ដូច្នេះខ្ញុំគិតថាខ្ញុំនឹងឈ្នះលើកទី៤បានជាបន្តទៀតជាមួយ Spurs។”
ដោយឡែកឆ្លបតបទៅការផ្អាកសកម្មភាពបាល់ទាត់ដោយសារវីរុសកូវីដ១៩ អតីតអ្នកចាត់ការ Porto, Chelsea, Inter Milan, Real Madrid និង Manchester United បាននិយាយថា លោកពិតជានឹករលឹកបាល់ទាត់ខ្លាំងណាស់នៅពេលនេះ ហើយលោកពិតជាចង់ឱ្យ Premier League ត្រឡប់មកវិញខ្លាំងបំផុត ដោយលេងបញ្ចប់រដូវកាលនេះតែម្តង ព្រោះវាជារឿងដ៏ល្អបំផុតសម្រាប់ក្លឹបទាំងអស់។
គួរឱ្យដឹងថា លោក Jose Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Tottenham Hotspurs ជំនួសកៅអីលោក Mauricio Pochettino ដែលត្រូវបានបញ្ចប់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានដឹកនាំក្រុមបានចំនួន២៦ប្រកួតដោយឈ្នះ១១ ស្មើ៦ និងចាញ់៩លើក។