បារាំងឡើងប៉ះអេស្ប៉ាញផ្ដាច់ព្រ័ត្រ UEFA Nations League
មួយគ្រាប់ចុងម៉ោងពី Theo Hernandez ក្នុងនាទី៩០បានផ្ដល់ជ័យជម្នះដល់បារាំងដែលបានវាយបកយកឈ្នះបែលហ្ស៊ិក ដោយលទ្ធផល២ទល់នឹង៣ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League 2021 នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា។
ក្រុមលោក Didier Deschamps ត្រូវបានបែលហ្ស៊ិកនាំមុខ២ទល់នឹង០មុន ដោយ Yannick Carrasco ក្នុងនាទី៣៧ និង Romelu Lukaku នាទី៤០។
ចូលដល់វគ្គទី២ នាទី៦២ Karim Benzema ទាត់មួយជើងឆ្វេងឲ្យបារាំងតាមពីក្រោយមួយគ្រាប់ មុន Kylian Mbappe ទាត់ប៉េណាល់ទីតាមស្មើក្នុងនាទី៦៩។
ដល់នាទី៩០ Theo Hernandez បានទាត់មួយជើងឆ្វេងស្របប្រអប់អ្នកចាំទីបញ្ចូលទីបានសម្រេច។ ដូច្នេះបារាំងប៉ះអេស្ប៉ាញ ដណ្ដើមជើងឯកនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ខណៈថ្ងៃដដែលបែលហ្ស៊ិក និងអ៊ីតាលីប៉ះគ្នាដណ្ដើមលេខ៣៕