Mikel Arteta ដឹកនាំ Arsenal ចាញ់២០លើក ក្នុងចំណោមការប្រកួត៦០ដង
លោក Mikel Arteta ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal ចាប់ផ្តើមទទួលការរិះគន់ពីសំណាក់អ្នកគាំទ្រក្លិបមួយនេះ ខណៈដែល២ប្រកួតកន្លងមកបានបរាជ័យទាំង២លើក ពោលគឺបើឆាករដូវកាលដំបូងចាញ់ក្រុម Brentford ២ទល់០ និងយប់មិញនេះចាញ់ Chelsea ក្នុងផ្ទះខ្លួនឯង២ទល់០ដូចគ្នា។
ការបរាជ័យ២ប្រកួតជាប់ៗគ្នារបស់លោក Mikel Arteta បានធ្វើឲ្យអ្នកចាត់ការសញ្ញាតិអេស្ប៉ាញរូបនេះបន្តកំណត់ត្រាមិនល្អជាមមួយក្លិប ព្រោះចាប់តាំងពីលោកចូលដឹកនាំ Arsenal មក នេះគឺជាការបរាជ័យលើកទី២០ ក្នុងចំណោម៦០។ ស្របពេលដែលលោក Arsene Wenger ដែលជាអតីតអ្នកចាត់ការ Arsenal បានដឹកនាំក្លិបកាំភ្លើងធំចាញ់តែ២០ដង ក្នុងការប្រកួត១១៦លើក៕