សហព័ន្ធបាល់ទាត់កម្ពុជាទិញបានសិទ្ធិផ្សាយផ្ទាល់គ្រប់ប្រកួតរបស់ U19 កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានសិទ្ធិផ្សាយផ្ទាល់លើទំព័រ Facebook របស់ខ្លួននូវការប្រកួត AFF U19 Championship 2022 គ្រប់ប្រកួតរបស់ U19 កម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសរសេរបែបនេះ ៖
“ដើម្បីនាំយកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ មកជូនបងប្អូនអ្នកគាំទ្របានទស្សនា ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៃពានរង្វាន់ AFF U19 BOYS CHAMPIONSHIP 2022 ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានអ្នកឧបត្ថម្ភការផ្សាយ។ សូមរង់ចាំទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង ដែលនឹងត្រូវប្រកួតជាមួយសិង្ហបុរី នៅយប់នេះវេលាម៉ោង៧។
សូមបញ្ជាក់: អ្នកលក់សិទ្ធិនឹងបើកឲ្យតែបងប្អូនដែលនៅកម្ពុជាប៉ុន្នោះអាចមើលឃើញ”