Liverpool ត្រៀមចំណាយលុយប្រមាណ ៤០លានផោន ដើម្បីនាំយកកីឡាករ Ibrahima Konate ពី RB Leipzing
ក្រុមហង្សក្រហម Liverpool នៅតែចិញ្ចឹមចិត្តដើម្បីចុះហត្ថលេខាលើកីឡាករ Ibrahima Konate ពីក្រុម RB Leipzig នៅរដូវក្តៅនេះក្នុងចំនួនទឹកប្រាក់ ៤០ លានផោន។ ហង្សក្រហមបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំខ្សែការពារកណ្តាលសញ្ជាតិបារាំងវ័យ ២១ ឆ្នាំនៅពេលដែលក្របខណ្ឌ Bundesliga បិទរដូវកាលនាពេលខាងមុខនេះ។
ម្ចាស់ភាគហ៊ុនធំរបស់ Liverpool ដែលមានក្រុមហ៊ុនឈ្មោះ Fenway Sports Group នៅតែបន្តទុកចិត្តមកលើលោក Jurgen Klopp ទោះបីជាមានក្រុមហ៊ុនមួយនេះបានចេញរបាយការណ៍ស្តីអំពីាការចំណាយលុយសរុបប្រហែល១២០ លានផោនក្រោយពីមានការរាតត្បាតនៃជំងឺកូវិដ១៩ក៏ដោយ។ ជាមួយគ្នានេះ Liverpool រំពឹងថានឹងលក់កីឡាករ Divock Origi និង Xherdan Shaqiri ដើម្បីយកលុយមកពង្រឹងក្លិប រួមទាំងរៀបចំទម្រង់លេងរបស់ក្រុមសារឡើងវិញនៅរដូវក្តៅនេះ៕