ព្រះមហាក្សត្រខ្មែរស្នើយូណេស្កូបញ្ចូលគុនល្បុក្កតោជាបេតិកភណ្ឌវប្បធម៌ពិភពលោក
ទំព័ហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់អង្គការយូណេស្កូដើម្បីដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជាទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ការស្នើនេះធ្វើឡើងក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោក្បាច់គុនបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជាក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
រូបភាព ៖ Facebook & Royal du Cambodge