ក្លឹបយក្សទាំង៤នៅអឺរ៉ុបកំពុងចង់បាន Marcelo
ក្រោយពេលដែលខ្សែការពារស្លាបឆ្វេង Marcelo បានប្រកាសថានិងចាកចេញពី Real Madrid នៅបំណាច់រដូវកាលនេះ ធ្វើអោយក្រុមធំៗជាច្រើនដាក់គោលដៅខ្លាំងលើរូបគេ។
កីឡាករវ័យ ៣១ឆ្នាំបានចំណាយពេល១៣រដូវកាលក្នុងកីឡដ្ឋាន Bernabeu។ អំឡុងពេលលេងនៅទីនោះក៏បានឈ្នះពានមួយចំនួនជាមួយស្តេចសដូចជា LaLiga ៤លើក UEFA Champions League ៤លើក និងពានផ្សេងៗទៀតផងដែរ។
ប៉ុន្តែដោយសារមានវត្តមានរបស់ចំណូលថ្មី Ferland Mendy ដែលផ្ទេរពី Lyon បានចូលរួមជាមួយស្តេចសនៅរដូវកាលក្រោយ ធ្វើអោយតំណែងស្លាបឆ្លេងរបស់ Marcelo អាចនិងបាត់បង់ផងដែរ។ បើយោងតាមសារព័តមានក្នុងប្រទេសអេស្ប៉ាញបានចេញផ្សាយថា កីឡាករជនជាតិប្រេស៊ីលបានផ្តល់តំណឹងនៃការចាកចេញនេះទៅកាន់លោកប្រធាន Florentino Perez រួចរាល់ហើយ។
មានការព្យាករណ៏ជាច្រើនក្នុងពិភពបាល់ទាត់ដែលគិតថា Marcelo អាចនិងចូលរួមជាមួយ Juventus ក្នុងក្របខ័ណ្ឌ Serie A ដើម្បីចាប់ដៃគូរជាមួយសំលាញ់ C.Ronaldo។ អានាគត់ក្លឹបថ្មីរបស់ Marcelo និងត្រូវលាតត្រដាងក្នុងពេលដ៏ឆាប់ខាងមុខនេះ៕