
Sevilla ទុកការយកបាន Martial ជាកាដូដ៏ពិសេសសម្រាប់ខ្លួន
Sevilla ខ្ចីបាន Anthony Martial រួចរាល់ហើយលើកិច្ចសន្យាដល់ដាច់រដូវកាល ដោយពួកគេជាអ្នករ៉ាប់រងផ្ដល់ថ្លៃនឿយហត់ទាំងស្រុងតែម្ដង។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំស្ថិតក្នុងរ៉ាដារបស់ Sevilla ច្រើនខែមកហើយ។ ពួកគេបានចាត់ទុកការផ្ទេរសម្រេចនេះជាកាដូដ៏ពិសេសចំថ្ងៃខួបអនុស្សាវរីយ៍១៣២ឆ្នាំរបស់ក្លិប។
គេដឹងថា កីឡាករបារាំងខាងលើយល់ព្រមបញ្ចុះប្រាក់ឈ្នួលដើម្បីឲ្យការផ្ទេរលេចចេញជារូបរាង។ អ្នកចាត់ការស្ដីទី Manchester United លោក Ralf Rangnick សង្កត់ធ្ងន់ថា Martial ក៏ចង់ចាកចេញដែរ។
Anthony Martial លេងបាន១១ប្រកួតនៅ Man UTD រដូវកាលនេះ រកបាន១គ្រាប់ ពេលប៉ះ Everton កាលខែតុលា ២០២១។
ចំណែក Sevilla បច្ចុប្បន្នកំពុងប្រជែងជើងឯក La Liga ដោយឈរចំណាត់ថ្នាក់លេខ២ពីក្រោមក្រុមកំពូលតារាង Real Madrid ៤ពិន្ទុ ខណៈការប្រកួតសល់១៦លើកទៀត៕