UEFA បានគំរាមផ្លាស់ប្តូរទីតាំងនៃការប្រកួតយូរ៉ូ ២០២០ វគ្គផ្តាច់ព្រ័ត្រទៅប្រទេសហុងគ្រីវិញ
UEFA បានគំរាមផ្លាស់ប្តូរទីតាំងនៃការប្រកួតយូរ៉ូ ២០២០ វគ្គផ្តាច់ព្រ័ត្រទៅប្រទេសហុងគ្រីវិញ ប្រសិនបើរដ្ឋាភិបាលអង់គ្លេសមិនព្រមលើកលែងឲ្យដាច់ដោយឡែកសំរាប់មន្ត្រី VIP ចំនួន ២៥០០ នាក់ ឲ្យចូលរួមទស្សនាសម្រាប់វគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះយូរ៉ូ ២០២០ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋានWembley ដែលព្រឹត្តិការណ៍ធ្វើឡើងនៅថ្ងៃអាទិត្យទី ១១ ខែកក្កដា៕