
Neymar ទប់ទឹកភ្នែកមិនជាប់គ្រេចរបួសកជើង
Neymar បានសម្រក់ទឹកភ្នែកពេលអង្គុយលើកៅអីបម្រុងអំឡុងការប្រកួត FIFA World Cup 2022 ប្រេស៊ីលឈ្នះស៊ែប៊ី ២ទល់នឹង០។
គេត្រូវបានកីឡាករស៊ែប៊ី Nikola Milenkovic ជែងយកបាល់ ហើយក៏គ្រេចកជើងតែម្ដង។ គេបានយកដៃក្ដោបមុខអំឡុងទទួលបានព្យាបាលបឋមពីក្រុមពេទ្យ។
ក្រុមការងារពេទ្យជម្រើសជាតិប្រេស៊ីលបានបញ្ជាក់ពីបញ្ហារបួសខាងលើ ហើយថា នឹងមានការវាយតម្លៃជាថ្មីនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា នេះ។
“យើងមានទំនុកចិត្តថា Neymar អាចបន្តលេង World Cup ទៀតបាន។” នេះជាការបញ្ជាក់ពីគ្រូបង្គោលប្រេស៊ីល លោក Tite៕