Watford តែងតាំងលោក Hodgson ជាអ្នកចាត់ការថ្មីផ្លូវការ
Watford បានតែងតាំងលោក Roy Hodgson ជាអ្នកចាត់ការថ្មីផ្លូវការជំនួសលោក Claudio Ranieri។
អតីតអ្នកចាត់ការជម្រើសជាតិអង់គ្លេស និង Liverpool បានវិលចូល Premier League ក្រោយចាកចេញពី Crystal Palace រដូវកាលមុន។
Watford បច្ចុប្បន្នស្ថិតនៅលេខ១៩ ក្រោមតំបន់សុវត្ថិភាព២ពិន្ទុ ដូច្នេះភារកិច្ចរបស់លោក Hodgson ត្រូវនាំក្រុមនេះគេចផុសពីតំបន់កាត់ចោល។
ក្នុងការមកដល់ Vicarage Road លោក Hodgson ក៏នាំជំនួយការម្នាក់ គឺលោក Ray Lewington ដែលធ្លាប់ជាអ្នកចាត់ការ Watford ពីឆ្នាំ២០០២ដល់២០០៥។
ក្រុមរហស្សនាមឪម៉ាល់មិនបានបង្ហាញទំហំកិច្ចសន្យារបស់លោក Hodgson ទេ។ ការប្រកួតដំបូងរបស់លោក គឺត្រូវប៉ះក្រុមបាតតារាង Burnley នៅថ្ងៃទី០៥ ខែកុម្ភៈ៕