ដើម្បីគម្រប់ខួប១០០លើក ស្ថាប័ន ONE បានរៀបចំការប្រកួតគូពិសេសលំដាប់ពិភពលោក
បើយោងតាមការចុះផ្សាយពីសំណាក់ការសែត ថ្មីថ្មី ដែលជាសារព័ត៌មានល្បីឈ្មោះក្នុងប្រទេសកម្ពុជា និង វេបសាយរបស់ One បានចុះផ្សាយថា ដើម្បីគម្រប់ខួបលើកទី១០០ ស្ថាប័ន ONE បានរៀបចំការប្រកួតគូពិសេសលំដាប់ពិភពលោក ដែលជាប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីឲ្យប្រិយ៍មិត្តដែលនិយមទស្សនាការប្រកួត One Champions បានទស្សនា ហើយការប្រកួតនេះនឹងរៀបចំធ្វើឡើងក្នុងទីក្រុងតុក្យូ ប្រទេសជប៉ុននៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោក Chatri Sityodtong ដែលជាប្រធាន និង ជានាយកប្រតិបត្តិ ONE Championship បានប្រកាសអំពីគូប្រកួតខ្លាំងៗបូករួមបន្ថែមប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់នៅសង្វៀនមានឈ្មោះថា CENTURY។ ហើយគូដែលប្រកាសដំបូងគេនេះគឺ ជាការជួបគ្នាសាជាថ្មី របស់ម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី Xiong Jing Nan ហៅ «The Panda» សុខចិត្តបញ្ចុះគីឡូពីខ្សែក្រវាត់របស់ខ្លួនមកមកដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក ONE Women’s Atomweight World Title ពី Angela Lee ឬ មានរហស្សនាម «Unstoppable»។ អ្នកទាំងពីរនេះបានជួបគ្នាដំបូងនៅសង្វៀន ONE: A NEW ERA ពោល Lee ដំឡើងគីឡូដើម្បីដណ្ដើមខ្សែក្រវាត់ពី Xiong ហើយការប្រកួតនេះពិតជាជក់ចិត្ត។ Lee ប៊ិះនឹងបញ្ចប់ «The Panda» ដោយក្បាច់ឃ្លេដៃ ប៉ុន្តែកីឡាការិនីចិនបានរើរួច និង វ៉ៃ «Unstoppable» ឲ្យសន្លប់វិញនៅទឹកចុងក្រោយ។
ទន្ទឹមគ្នានោះ ស្ថាប័នលំដាប់ពិភពលោកដដែលនេះ ក៏មានការប្រកួតកម្រិតពិភពលោកទល់នឹងពិភពលោកដោយជើងខ្លាំងហ្វីលីពីន Brandon Vera ឬ «The Truth» ឡើងដណ្ដើមខ្សែក្រវាត់ពិភពលោក ONE Light Heavyweight World Championship ពីជើងខ្លាំងមីយ៉ាន់ម៉ា Aung La N Sang ឬ ហៅថា «The Burmese Python»។ កីឡាករជើងចាស់សញ្ជាតិហ្វីលីពីន ដែលមានរហស្សនាម «The Truth» ស្នើសុំការប្រកួតច្រើនខែមកហើយ បន្ទាប់ពីរូបគេអាក់ខានតាំងចុងឆ្នាំ ២០១៨ មក។ រឿងដែលគួរឲ្យ កត់សម្គាល់ Vera ឈ្នះ ៤ ប្រកួតចុងក្រោយដោយផ្ដួលគូប្រកួតឲ្យសន្លប់ត្រឹមទឹកទី១ ទាំងអស់ ហើយ Aung La N Sang ក៏ឈ្នះ ៤ លើកចុងក្រោយដូចគ្នាដែលឈ្នះកីឡាករលំដាប់ពិភពលោក និង វាយគូប្រជែងឲ្យសន្លប់ដែរ។ នេះជាគូប្រកួតដ៏រំភើប និង រង្គើសង្វៀនដែលមិនអាចខកខានដើម្បីទស្សនា។ ជាមួយគ្នានោះសង្វៀន ONE: CENTURY នឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើមដោយមានកីឡាករជប៉ុនខ្លាំងៗឡើងប្រកួតរហូតដល់ ៤នាក់ដែលត្រូវជួបគូប្រជែងខ្លាំងៗ។ គូប្រកួតទាំងនេះនឹងត្រូវបង្ហាញនាពេលឆាប់ៗខាងមុខ អមដោយការបន្ថែមប្រាក់រង្វាន់លើសការប្រកួតសព្វដង៕
អត្ថបទៈ កាសែតថ្មីថ្មី