
វៀតណាមឡើងផ្ដាច់ព្រ័ត្រ AFF U23 ប៉ះថៃ
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ AFF U23 Championship 2022 ក្រោយឈ្នះទីម័រខាងកើត ដោយបាល់ប៉េណាល់ទី៥ទល់នឹង៣ បន្ទាប់ពីស្មើគ្នា០ទល់នឹង០។
ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ វៀតណាមមានកីឡាករតែ១៣នាក់ប៉ុណ្ណោះ ដោយ១១នាក់ឡើងទាត់ និងបម្រុង២នាក់។ សូម្បីតែអ្នកចាំទីបម្រុងម្នាក់ក៏ត្រូវបានប្ដូរចូលធ្វើជាអ្នកទាត់ដែរ។
ការប្រកួតម៉ោងធម្មតា និង extra times ១៥នាទី២ដង ក្រុមទាំងស្មើគ្នា០ទល់នឹង០ ហើយក៏ឈានដល់ការទាត់ប៉េណាល់ទី។
ដូច្នេះក្រុមជម្រើសជាតិវៀតណាមត្រូវប៉ះថៃសាជាថ្មី តែលើកនេះក្នុងវគ្គផ្ដាច់ព្រ័ត្រវិញម្ដង។ កាលវគ្គចែកពូល វៀតណាមឈ្នះថៃ១ទល់នឹង០។ ចំណែកទីម័រខាងកើត ប៉ះឡាវ ក្នុងការប្រកួតយកលេខ៣ នៅថ្ងៃទី២៦ ខែកុម្ភៈ ដូចគ្នា៕