Man City បានភ្លើងបៃតងពី Leeds ហើយរឿងផ្ទេរយក Phillips
BBC រាយការណ៍ថា Manchester City បានព្រមព្រៀងជាមួយ Leeds United លើការផ្ទេរខ្សែបម្រើ Kalvin Phillips ក្នុងតម្លៃ៤២លានផោន បូករួមនឹង bonus ៣លានផោន។
ក្រុមជើងឯក Premier League បានទុកកីឡាករជម្រើសជាតិអង់គ្លេសខាងលើជាជម្រើសទី១ក្នុងទីផ្សារដោះដូរ ដើម្បីជំនួស Fernandinho ដែលនឹងចាកចេញ។ មិនតែប៉ុណ្ណោះ គេនឹងក្លាយជាជម្រើសតំបន់បម្រើការពារជាមួយ Rodri។
Phillips ដុះដាលចេញពីថ្នាល Leeds United និងចូលលេងបាន២១៤ប្រកួតចាប់តាំងពីឆ្នាំ២០១៥មក៕